បរទេស៖ បន្ទាប់ពីទទួលបានកំណែ update ថ្មី កម្មវិធី Messenger បានផ្លាស់ប្ដូរមុខមាត់ថ្មី ជាមួយមុខងារដ៏សម្បូរបែបបន្ថែមទៀត។ ជាក់ស្ដែងនាពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍លើមុខងារផ្ញើសារចេញ effect ផ្សេងៗ ដែលមានការពេញនិយមយ៉ាងខ្លាំង។


មុខងារថ្មីនេះត្រូវបានបញ្ចេញឲ្យប្រើប្រាស់ប៉ុន្មានសប្ដាហ៍មកហើយ ដែលមានការគាំទ្រយ៉ាងច្រើនផងដែរ។ អ្នកប្រើប្រាស់អាចជ្រើសរើស effect ដូចជាភ្លើង បេះដូង ឬកាដូជាដើម រួចចុចផ្ញើទៅកាន់ដៃគូ។ យ៉ាងណាមិញ មានអ្នកខ្លះបានស្គាល់រួចមកហើយ ពីមុខងារដ៏ប្លែកមួយនេះ ហើយចំណែកអ្នកប្រើប្រាស់មួយចំនួនទៀតនៅមិនទាន់បានដឹងពីរបៀបនៃការប្រើប្រាស់មុខងារនេះនៅឡើយទេ។

មុននឹងឈានដល់ការប្រើប្រាស់វា អ្នកទាំងអស់គ្នាត្រូវច្បាស់ថា កម្មវិធី Messenger របស់អ្នកស្ថិតនៅកំណែ update ចុងក្រោយ។ វិធីប្រើប្រាស់គឺងាយបំផុត ដំបូងឡើយអ្នកគ្រាន់តែសរសេរអ្វីដែលអ្នកចង់ផ្ញើ រួចចុចលើសញ្ញាក្បាលមនុស្សនៅខាងស្ដាំ នោះអ្នកនឹងឃើញពាក្យ effects នៅខាងក្រោមផ្នែកខាងឆ្វេង បន្ទាប់មកអ្នកអាចជ្រើសរើស effect ដែលខ្លួនចង់ប្រើ ផ្ញើទៅកាន់ភាគីម្ខាងទៀត។

ឥឡូវនេះ អ្នកអាចសាកល្បងនូវមុខងារថ្មីនេះ ដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការប្រើប្រាស់កម្មវិធី Messenger ដែលមានមុខងារសម្បូរបែបសម្រាប់អ្នកប្រើប្រាស់៕